ខេត្តត្បូងឃ្មុំ÷អាជ្ញាធរខេត្តត្បូងឃ្មុំ ព្យាយាមលាក់បាំងទីតាំងផលិតបារី និងឃ្លាំងស្តុកបារី ២កន្លែងនៅក្រុងសួ ស្របពេលដែលកម្លាំងសមត្ថកិច្ចថ្នាក់ជាតិបានចុះឡោមព័ទ្ធទីតាំង ដែលជាក្តីរំពឹងថាអាចនឹងឈានដល់ការបិទដំណើរការចំពោះទីតាំងផលិតបារីនេះ។ យ៉ាងណាអាជ្ញាធរស្រុក-ខេត្ត ក៏ ដូចជាសមត្ថកិច្ចធ្វើហាក់ដូចជាមិនមានអ្វីកើតឡើងនិងព្យាយាមលាក់បាំង។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរធ្វើ ឲ្យប្រជាពលរដ្ឋយល់ច្រឡំថាប្រហែលជាមានប្រយោជន៍ណាមួយជាមួយថៅកែទីតាំងនោះហើយ។ អ្នកភូមិជ្រួយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលបានរងផលប៉ះពាល់ដោយក្លិនថ្នាំជក់លាយឡំជាមួយ នឹងក្លិននីកូទីន ដែលភាយចេញពីទីតាំងផលិតបារីគ្មានច្បាប់អនុញ្ញាត ១ កន្លែង ជាច្រើនឆ្នាំកន្លងមកហើយ តែអាជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាប នៅពេលនេះបានអបអរសាទរ ខណ:កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការ បានសហការជាមួយកម្លាំងចម្រុះ ឡោមព័ទ្ធបង្ក្រាបទីតាំងផលិតបារី និងព័ទ្ធឃ្លាំងស្តុកបារីលួចលាក់នៅក្បែរគ្នាកាលពីថ្ងៃទី៩ខែកុម្ភ: ឆ្នាំ២០២៦។ លោកឧត្តមសេនីយ៍ទោ ចិន…
រដ្ឋបាលរាជធានីភ្នំពេញដោះស្រាយនិងសម្របសម្រួលអ្នកលក់នៅលើចិញ្ចើមផ្លូវផ្សារដើមគរចាស់ឲ្យទៅលក់នៅផ្សារដើមគរថ្មី..
បន្ទាប់ពីបានធ្វេីការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅលក់ដូរនៅផ្សារបន្លែផ្លែឈេីបោះដុំ (ផ្សារដេីមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រេីន ឬទីតាំងឯកជនសមស្របណាផ្សេង អាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ មានភូមិសាស្រ្តស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញបន្តដោះស្រាយដោយផ្អែកលេីគោលការណ៍ឈ្នះ-ឈ្នះ និងបានជូនអាជីវករមួយចំនួន ដែលមានជម្រេីសមកទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃដែលមានទីតាំងធំទូលាយ ព្រមទាំងសម្របសម្រួលបន្ថែមជាមួយតំណាងផ្សារ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញរួមមានបង្គោលភ្លេីង ប្រព័ន្ធទឹក ព្រមទាំងអនុគ្រោះតម្លៃប្រមូលសំរាមនៅទីតាំងផ្សារចំនួន០១ឆ្នាំដោយឥតគិតថ្លៃ។ សូមអញ្ជេីញបងប្អូនអាជីវករទៅប្រកបអាជីវកម្មនៅផ្សារបន្លែផ្លែឈេីបោះដុំ(ផ្សារដេីមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រេីន ឬទីតាំងឯកជនសមស្របណាផ្សេងរួមមានផ្សារតាម៉ាប់ព្រែកជ្រៃ ដែលមានសណ្ដាប់ធ្នាប់ល្អប្រសេីរ ដេីម្បីសោភ័ណភាពទីក្រុងឱ្យកាន់តែល្អប្រសេីរសម្រាប់ប្រយោជន៍សាធារណជនជារួម។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញនិងអធិការដ្ឋាននគរបាលក្រុង/ស្រុក ពង្រឹងការងារសន្តិសុខសុវត្ថិភាពសង្គម និងដឹកទឹកចែកជូនពលរដ្ឋប្រើប្រាស់តាមជុំរំភាសឹក
បន្ទាយមានជ័យ ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងផែនជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាក្រុង/ស្រុក ត្រូវនាំគ្នាដឹកទឹកចុះចែកដល់ប្រជាពលរដ្ឋនៅតាមជុំរំភាសឹក ដែលពួកគាត់បានកំពុងស្នាក់នៅកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ចាំបាច់ចំពោះមុខ។ នៅរសៀលថ្ងៃអង្គារ៍នេះ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ, លោកវរសេនីយ៍ទោ វឹក វើន…
លោក ដូណាល់ ត្រាំ ហៅទូរសព្ទមកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជជែករឿងបញ្ឈប់ការបាញ់គ្នារវាងកម្ពុជា-ថៃ !
(ម៉ាឡេស៊ី)៖ លោក អាន់វ៉ា អីប្រាហ៊ីម បានទទួលការហៅទូរស័ព្ទពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីជម្លោះកម្ពុជា-ថៃ ផ្ទុះឡើងជាថ្មីដែលមានរយៈពេល ៥ថ្ងៃមកហើយ។ នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះលើតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា បានប្រាប់លោក ត្រាំ អំពីភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ ដោយពន្យល់ពីតួនាទីរបស់ម៉ាឡេស៊ី ក្នុងការជំរុញប្រទេសទាំងពីរឱ្យបញ្ឈប់ការបាញ់គ្នា ហើយត្រឡប់ទៅតុចរចាវិញ តាមរយៈកិច្ចសន្ទនាក៏ដូចជាយន្តការទ្វេភាគី និងអាស៊ាន។ លោកថា ម៉ាឡេស៊ីនៅតែត្រៀមខ្លួនជាស្រេចដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រាលស្ថានការណ៍ និងស្ដារស្ថិរភាពក្នុងតំបន់ ស្របតាមស្មារតីនៃអ្នកជិតខាងល្អរបស់អាស៊ាន។ ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ីនឹងរៀបចំកិច្ចប្រជុំពិសេស…
ក្រុមជម្រើសជាតិកម្ពុជា បានវិលត្រឡប់មកមាតុភូមិដោយសុខសុវត្ថិភាព
(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកម្ពុជា បានដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនី ក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុខសុវត្ថិភាព។ ដោយសារការព្រួយបារម្ភពីសុខសុវត្ថិភាពដល់អត្តពលិក កម្ពុជាសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ (33rd SEA Games 2025) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តឈុន បុរី…
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ដឹកនាំក្រុមប្រចាំបញ្ជាវេនទី១ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ
ជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការ រងនគរបាលជាតិ បានដឹកនាំដឹកនាំក្រុមប្រចាំបញ្ជាវេនទី ១ ដើម្បីតាមដាន និងវាយតម្លៃស៊ីជម្រៅពីសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងក្នុងគោលបំណងធានាបាននូវការត្រៀមលក្ខណៈជាប្រចាំ ទប់ស្កាត់រាល់សកម្មភាពដែលប៉ះពាល់ដល់សន្តិសុខជាតិ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅនាយកដ្ឋានអង្គរក្ស។ក្រុមប្រចាំបញ្ជាវេនទី១នេះ មានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ, អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ, ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ប្រធានអង្គភាពតម្រួតបទបញ្ជា, ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន, នាយការិយាល័យនគរបាលអន្តរជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។គួរបញ្ជាក់ផងដែរថា…
នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តអំពាវនាវដល់ពលរដ្ឋ ចូលរួមសហការ រាយការណ៍មកសមត្ថកិច្ច តាមរយៈលេខ Hotline ៦៧០ ពីទីតាំងសង្ស័យ លួចលាក់កែច្នៃផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន
រាជធានីពេញ ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍ពីទីតាំងសង្ស័យ លួចលាក់កែច្នៃផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា ដើម្បីផ្ដល់លទ្ធភាពឲ្យសមត្ថកិច្ចធ្វើការបង្ក្រាប ខណៈថ្មីៗនេះកើតមានករណីជនសង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត ដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះសម្បែងដល់ផ្ទះអ្នកដទៃ និងបានធ្វើឲ្យមនុស្សស្លាប់នៅក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មផងដែរ។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ឲ្យបានដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ការដុតបំផ្លាញផ្ទះសម្បែង និងបទល្មើសមួយចំនួន គឺកើតឡើងដោយសារការប្រើប្រាស់គ្រឿងញៀនលើសកម្រិត ព្រោះថាគ្រឿងញៀនដែលកំពុងធ្វើការរាតត្បាតសព្វថ្ងៃភាគច្រើនជាគ្រឿងញៀនសំយោគ…
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបអំពី ករណីមន្ត្រីកងរាជអាវុធហត្ថស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន៨០ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ ដូចខាងក្រោម៖
១-អង្គហេតុ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង២០និង០០នាទី លោកអនុសេនីយ៍ត្រី ឃៀម សុខា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង បានចុះល្បាតតាមភូមិសាស្ត្រ ដោយមានការឯកភាពពីលោកវរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង។ នៅវេលាម៉ោង២២និង០០នាទី បានប្រទះឃើញជនសង្ស័យកំពុងឆក់ត្រី នៅចំណុចភូមិពាមពពិល ឃុំរាប ស្រុកពារាំង ហើយក៏បានសំដៅទៅជនសង្ស័យ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួន ដោយបន្សល់ទុកនូវម៉ូតូ ១គ្រឿង ម៉ាកហុងដា C.125 ពណ៌ខ្មៅ ស្លាកលេខ ១M-៣០៣៣, ដុំឆក់ ១,…
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាលក្រោមឱវាទ
បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ (គិតចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាលឱវាទគ្រប់អង្គភាពចំណុះទូទាំងខេត្ត។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ…
សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងបណ្តាញសារព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់ពាក់ព័ន្ធលោក សុខ ស៊ីថា បានប្រើអំពើហិង្សាយដោយចេតនា នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ហើយរត់គេចខ្លួន។
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងអរិយក្សត្រ ស្រាវជ្រាវបំភ្លឺពាក់ព័ន្ធករណីខាងលើ ជាលទ្ធផល៖ -ករណី៖ ហិង្សាដោយចេតនា -កើតហេតុ៖ នៅថ្ងៃទី១៧.១១.២០២៥ វេលាម៉ោង០៩:០០នាទី -ចំណុច៖ ភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ **ជនរងគ្រោះ ចំនួន០២នាក់ ១.ឈ្មោះ ជឹម…
