នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បើកកិច្ចប្រជុំផ្សព្វផ្សាយស្មារតីអង្គប្រជុំ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបូកសរុបសភាពការណ៍កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់​ សង្គម ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥

នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បើកកិច្ចប្រជុំផ្សព្វផ្សាយស្មារតីអង្គប្រជុំ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបូកសរុបសភាពការណ៍កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់​ សង្គម ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយឡែកនៅអធិការដ្ឋាននគរបាលខណ្ឌ៧ មករា នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយស្មារតីអង្គប្រជុំ របស់់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវតិ្ថភាព សង្គមប្រចាំ ខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៥ របស់ខ្លួន។

កិច្ចប្រជុំនេះបានដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ បេង ដា ណារ៉ា និងលោកឧត្តមសេនីយ៍ទោ តឹង សុធី ជាស្នងការរងទទួលដឹកនាំខណ្ឌ៧មករា អស់លោក-លោក ស្រីអធិការរងខណ្ឌ នាយផ្នែកជំនាញពាក់ព័ន្ធ ព្រមទាំងអស់លោកជានាយ-នាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង០៨។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ស្នងការរង បានលើករបៀបវារៈចំនួន៣ រួមមាន៖ ១/ផ្សព្វផ្សាយគោលការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងការរង ជួន ណារិន្ទ ក្នុងការងារចុះជួយតាមខេត្តពេលចាំបាច់។ ២/ផ្សព្វផ្សាយផែនការរៀបចំកងកម្លាំងពិសេស និង៣/បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព សង្គមប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០ ២៥ ។

ក្រោយពីស្តាប់នូវរបាយការណ៍ របស់លោកនាយផ្នែកសេនាធិការ និងអធិការរងទទួលផែនជំនាញនីមួយៗរួចមក លោកឧត្តមសេនីយ៍ទោស្នងការរង ក៏បានធ្វើការកោតសសើរចំពោះ មន្រ្តីនគរបាលដែលមានស្នាដៃបានខិតខំបំពេញភារកិច្ចការ ពារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម បានល្អប្រសើរ និងជំរុញឲ្យមន្រ្តីបន្តខិតខំយកចិត្តទុកដាក់បំពេញភារ កិច្ចបម្រើប្រជាពលរដ្ឋ និងបន្តរក្សាសន្តិ សុខសណ្តាប់ធ្នាប់ ឲ្យកាន់តែល្អប្រសើរថែមទៀត និងពង្រឹងយកចិត្តទុកដាក់ដោះ ស្រាយបញ្ហាទុកកង្វល់របស់ប្រជាពលរដ្ឋ ដែលមានការបារម្ភលើបញ្ហាមួយចំនួនរួមមាន៖ បទល្មើស ឆក់ គាស់ផ្ទះ ក្មេងទំនើង ធាក់ប្លន់យកម៉ូតូ លក់ចែក ចាយប្រើប្រាស់គ្រឿងញៀន និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ ជាការឆ្លើយតបពង្រឹងអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

លោកឧត្តមសេនីយ៍ទោ ស្នងការរង ក៏បានជំរុញឲ្យបន្តស្រាវ ជ្រាវបង្រ្កាបបទល្មើស អនឡាញខុសច្បាប់ អនុវត្តឲ្យបានត្រឹម ត្រូវតាមជំនាញនីតិវិធី និងឲ្យស្របតាមច្បាប់ និងក៏ដូចបន្តពង្រឹងការងារអន្តោប្រវេសន៍ ស្រាវជ្រាវបង្ការទប់ស្កាត់ និងបង្រ្កាបទីតាំងសង្ស័យជួញដូរមនុស្សខុសច្បាប់ ពង្រឹងផ្សព្វផ្សាយគោលនយោ បាយភូមិឃុំសង្កាត់ មានសុវត្ថិភាព តាមបណ្តាមូលដ្ឋាន។

ជាពិសេសបន្តគ្រប់គ្រងតាមដានឆ្លើយតប ចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៕

Leave a Reply

Your email address will not be published. Required fields are marked *