បន្ទាយមានជ័យ ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងផែនជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាក្រុង/ស្រុក ត្រូវនាំគ្នាដឹកទឹកចុះចែកដល់ប្រជាពលរដ្ឋនៅតាមជុំរំភាសឹក ដែលពួកគាត់បានកំពុងស្នាក់នៅកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ចាំបាច់ចំពោះមុខ។ នៅរសៀលថ្ងៃអង្គារ៍នេះ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ, លោកវរសេនីយ៍ទោ វឹក វើន…
លោក ដូណាល់ ត្រាំ ហៅទូរសព្ទមកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជជែករឿងបញ្ឈប់ការបាញ់គ្នារវាងកម្ពុជា-ថៃ !
(ម៉ាឡេស៊ី)៖ លោក អាន់វ៉ា អីប្រាហ៊ីម បានទទួលការហៅទូរស័ព្ទពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីជម្លោះកម្ពុជា-ថៃ ផ្ទុះឡើងជាថ្មីដែលមានរយៈពេល ៥ថ្ងៃមកហើយ។ នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះលើតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា បានប្រាប់លោក ត្រាំ អំពីភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ ដោយពន្យល់ពីតួនាទីរបស់ម៉ាឡេស៊ី ក្នុងការជំរុញប្រទេសទាំងពីរឱ្យបញ្ឈប់ការបាញ់គ្នា ហើយត្រឡប់ទៅតុចរចាវិញ តាមរយៈកិច្ចសន្ទនាក៏ដូចជាយន្តការទ្វេភាគី និងអាស៊ាន។ លោកថា ម៉ាឡេស៊ីនៅតែត្រៀមខ្លួនជាស្រេចដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រាលស្ថានការណ៍ និងស្ដារស្ថិរភាពក្នុងតំបន់ ស្របតាមស្មារតីនៃអ្នកជិតខាងល្អរបស់អាស៊ាន។ ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ីនឹងរៀបចំកិច្ចប្រជុំពិសេស…
ក្រុមជម្រើសជាតិកម្ពុជា បានវិលត្រឡប់មកមាតុភូមិដោយសុខសុវត្ថិភាព
(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកម្ពុជា បានដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនី ក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុខសុវត្ថិភាព។ ដោយសារការព្រួយបារម្ភពីសុខសុវត្ថិភាពដល់អត្តពលិក កម្ពុជាសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ (33rd SEA Games 2025) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តឈុន បុរី…
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ដឹកនាំក្រុមប្រចាំបញ្ជាវេនទី១ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ
ជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការ រងនគរបាលជាតិ បានដឹកនាំដឹកនាំក្រុមប្រចាំបញ្ជាវេនទី ១ ដើម្បីតាមដាន និងវាយតម្លៃស៊ីជម្រៅពីសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងក្នុងគោលបំណងធានាបាននូវការត្រៀមលក្ខណៈជាប្រចាំ ទប់ស្កាត់រាល់សកម្មភាពដែលប៉ះពាល់ដល់សន្តិសុខជាតិ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅនាយកដ្ឋានអង្គរក្ស។ក្រុមប្រចាំបញ្ជាវេនទី១នេះ មានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ, អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ, ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ប្រធានអង្គភាពតម្រួតបទបញ្ជា, ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន, នាយការិយាល័យនគរបាលអន្តរជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។គួរបញ្ជាក់ផងដែរថា…
នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តអំពាវនាវដល់ពលរដ្ឋ ចូលរួមសហការ រាយការណ៍មកសមត្ថកិច្ច តាមរយៈលេខ Hotline ៦៧០ ពីទីតាំងសង្ស័យ លួចលាក់កែច្នៃផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន
រាជធានីពេញ ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍ពីទីតាំងសង្ស័យ លួចលាក់កែច្នៃផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា ដើម្បីផ្ដល់លទ្ធភាពឲ្យសមត្ថកិច្ចធ្វើការបង្ក្រាប ខណៈថ្មីៗនេះកើតមានករណីជនសង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត ដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះសម្បែងដល់ផ្ទះអ្នកដទៃ និងបានធ្វើឲ្យមនុស្សស្លាប់នៅក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មផងដែរ។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ឲ្យបានដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ការដុតបំផ្លាញផ្ទះសម្បែង និងបទល្មើសមួយចំនួន គឺកើតឡើងដោយសារការប្រើប្រាស់គ្រឿងញៀនលើសកម្រិត ព្រោះថាគ្រឿងញៀនដែលកំពុងធ្វើការរាតត្បាតសព្វថ្ងៃភាគច្រើនជាគ្រឿងញៀនសំយោគ…
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបអំពី ករណីមន្ត្រីកងរាជអាវុធហត្ថស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន៨០ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ ដូចខាងក្រោម៖
១-អង្គហេតុ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង២០និង០០នាទី លោកអនុសេនីយ៍ត្រី ឃៀម សុខា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង បានចុះល្បាតតាមភូមិសាស្ត្រ ដោយមានការឯកភាពពីលោកវរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង។ នៅវេលាម៉ោង២២និង០០នាទី បានប្រទះឃើញជនសង្ស័យកំពុងឆក់ត្រី នៅចំណុចភូមិពាមពពិល ឃុំរាប ស្រុកពារាំង ហើយក៏បានសំដៅទៅជនសង្ស័យ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួន ដោយបន្សល់ទុកនូវម៉ូតូ ១គ្រឿង ម៉ាកហុងដា C.125 ពណ៌ខ្មៅ ស្លាកលេខ ១M-៣០៣៣, ដុំឆក់ ១,…
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាលក្រោមឱវាទ
បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ (គិតចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាលឱវាទគ្រប់អង្គភាពចំណុះទូទាំងខេត្ត។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ…
សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងបណ្តាញសារព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់ពាក់ព័ន្ធលោក សុខ ស៊ីថា បានប្រើអំពើហិង្សាយដោយចេតនា នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ហើយរត់គេចខ្លួន។
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងអរិយក្សត្រ ស្រាវជ្រាវបំភ្លឺពាក់ព័ន្ធករណីខាងលើ ជាលទ្ធផល៖ -ករណី៖ ហិង្សាដោយចេតនា -កើតហេតុ៖ នៅថ្ងៃទី១៧.១១.២០២៥ វេលាម៉ោង០៩:០០នាទី -ចំណុច៖ ភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ **ជនរងគ្រោះ ចំនួន០២នាក់ ១.ឈ្មោះ ជឹម…
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់ពីទម្រង់សាមញ្ញៗ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់ពីទម្រង់សាមញ្ញៗ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងពីទម្រង់នៃការប្រពឹ្រត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានកំពុងកើតមានទូទាំងពិភពលោក ដោយក្រុមជនល្មើសបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីអូសទាញជនរងគ្រោះឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។ នេះបើតាមប្រសាសន៍លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មានកម្ពុជាថ្មី។ បើតាមឧត្តមសេនីយ៍ឯក ជា ពៅ ទម្រង់នៃការឆបោកតាមប្រព័ន្ធអនឡាញមានច្រើន ក្នុងនោះមានទម្រង់ទិញទំនិញតាមប្រព័ន្ធអនឡាញ ទម្រង់វិនិយោគ និងមួយចំនួនទៀត ជាការបន្លំខ្លួនធ្វើជាមិត្តភក្តិក្នុងបណ្ដាញសង្គម ឬធ្វើជាសហការី ខណៈទម្រង់ផ្សេងទៀត ក៏អាចកើតចេញពីការលេងហ្គេមតាមប្រព័ន្ធអនឡាញផងដែរ។ ឧត្តមសេនីយ៍ឯក…
កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចំការមនរាជធានីភ្នំពេញ បានដកហូតវត្ថុតាងមួយចំនួនធំរួមមាន កុំព្យូទ័រលើតុ (All in one) ១៦៨ គ្រឿង, ធុង CPU ៦ គ្រឿង, ម៉ូនីទ័រ៣៥ គ្រឿង និងទូរសព្ទ៦០០គ្រឿង នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងប្លុកE នៃអគារយៀកថៃ ភូមិ១០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្ដិការនេះធ្វើឡើងក្រោយរបាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ចបង្ហាញការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រោយការបង្រ្កាបនេះបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ និងវែកមុខមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយកម្លាំងចម្រុះនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ, គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន, អាជ្ញាធរពាក់ព័ន្ធ ដោយមានការចូលរួមសម្របសម្រួលពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានការលើកលែងឡើយ៕
