ខេត្តត្បូងឃ្មុំ÷អាជ្ញាធរខេត្តត្បូងឃ្មុំ ព្យាយាមលាក់បាំងទីតាំងផលិតបារី និងឃ្លាំងស្តុកបារី ២កន្លែងនៅក្រុងសួង

ខេត្តត្បូងឃ្មុំ÷អាជ្ញាធរខេត្តត្បូងឃ្មុំ ព្យាយាមលាក់បាំងទីតាំងផលិតបារី និងឃ្លាំងស្តុកបារី ២កន្លែងនៅក្រុងសួ ស្របពេលដែលកម្លាំងសមត្ថកិច្ចថ្នាក់ជាតិបានចុះឡោមព័ទ្ធទីតាំង ដែលជាក្តីរំពឹងថាអាចនឹងឈានដល់ការបិទដំណើរការចំពោះទីតាំងផលិតបារីនេះ។ យ៉ាងណាអាជ្ញាធរស្រុក-ខេត្ត ក៏ ដូចជាសមត្ថកិច្ចធ្វើហាក់ដូចជាមិនមានអ្វីកើតឡើងនិងព្យាយាមលាក់បាំង។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរធ្វើ ឲ្យប្រជាពលរដ្ឋយល់ច្រឡំថាប្រហែលជាមានប្រយោជន៍ណាមួយជាមួយថៅកែទីតាំងនោះហើយ។
អ្នកភូមិជ្រួយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលបានរងផលប៉ះពាល់ដោយក្លិនថ្នាំជក់លាយឡំជាមួយ នឹងក្លិននីកូទីន ដែលភាយចេញពីទីតាំងផលិតបារីគ្មានច្បាប់អនុញ្ញាត ១ កន្លែង ជាច្រើនឆ្នាំកន្លងមកហើយ តែអាជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាប នៅពេលនេះបានអបអរសាទរ ខណ:កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការ បានសហការជាមួយកម្លាំងចម្រុះ ឡោមព័ទ្ធបង្ក្រាបទីតាំងផលិតបារី និងព័ទ្ធឃ្លាំងស្តុកបារីលួចលាក់នៅក្បែរគ្នាកាលពីថ្ងៃទី៩ខែកុម្ភ: ឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ៩ ខែកុម្ភ: ឆ្នាំ ២០២៦ សូមឲ្យអ្នកការសែតមានព្យាយាមសម្រប សម្រួល ទាក់ទងជាមួយកងកម្លាំងនៅខាងក្នុងនោះទៅ ដោយសារ លោកស្នងការជាប់រវល់ប្រជុំតាមហ្សូម ។
លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរងនិងជាអ្នក នាំពាកនយនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងនារសៀលថ្ងៃទី ៩ ខែកម្ភ: ឆ្នាំ ២០២៦ ថា ចាំពេលកម្លាំងជំនាញបញ្ចប់ការងារ លោកនឹងផ្ដល់របាយការណ៍ និងរូបភាពឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ ។
ជុំវិញនៃការព័ទ្ធឃ្លាំងបារីខាងលើនេះ រហូតមកដល់ព្រឹកថ្ងៃទី ១០ ខែកុម្ភ:ឆ្នាំ ២០២៦កងកម្លាំងបានបិតទ្វាឃ្លាំងស្តុកបារី និងបិតហ្សៀលឃ្លាំងស្តុកបារីនៅខាងលិចទីតាំ ងផលិតបារីចំងាយប្រហែល ៣០០ ម៉ែត្រ ដោយឡែកទីតាំងផលិតបារី គឺបើកទ្វាចំហរឡើងវិញជាធម្មតា ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ-សង្កាត់ខាងលើបានឲ្យដឹងថា ទីតាំងផលិតបារី ១ កន្លែងនេះ ដំណើរការយូរណាស់មកហើយ ដោយនៅខាងមុខជាដេប៉ូលក់សុីម៉ងត៍ ខាងក្រោយផលិតបារីជះក្លីនថ្នាំជក់លាយលឡំជាមួយក្លិននីកូទីនមកខាងក្រៅយ៉ាងខ្លាំង ដោយឡែកកម្មករផលិតបារីចេញចូលធ្វើការនៅខាងក្រោយក្នុងស្ថានភាពបែបលាក់លៀមបំផុត តែអាជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាបនោះទេ ។
គួរបញ្ជាក់ថា គេហទំព័រយើងធ្លាប់បានសួរនាំទៅលោកប្រធានមន្ទីរឧស្សាហកម្មខេត្តត្បូងឃ្មុំអះអាងថា ទីតាំងសិប្បកម្មផលិតបារីខាងលើនេះមានច្បាប់ទម្លាប់ត្រឹម ត្រូវ។ ពេលនេះមិនដឹងជាមូលហេតុអ្វីបានជាសមត្ថកិច្ចចុះទៅឡោមព័ទ្ធទីតាំងខាងលើនេះបើមានច្បាប់ហើយនោះ៕

Oplus_131072
Oplus_131072
Oplus_131072
Oplus_131072

Leave a Reply

Your email address will not be published. Required fields are marked *