ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ដឹកនាំក្រុមប្រចាំបញ្ជាវេនទី១ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ

ជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការ រងនគរបាលជាតិ បានដឹកនាំដឹកនាំក្រុមប្រចាំបញ្ជាវេនទី ១ ដើម្បីតាមដាន និងវាយតម្លៃស៊ីជម្រៅពីសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងក្នុងគោលបំណងធានាបាននូវការត្រៀមលក្ខណៈជាប្រចាំ ទប់ស្កាត់រាល់សកម្មភាពដែលប៉ះពាល់ដល់សន្តិសុខជាតិ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅនាយកដ្ឋានអង្គរក្ស។ក្រុមប្រចាំបញ្ជាវេនទី១នេះ មានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ, អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ, ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ប្រធានអង្គភាពតម្រួតបទបញ្ជា, ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន, នាយការិយាល័យនគរបាលអន្តរជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។គួរបញ្ជាក់ផងដែរថា វេនប្រចាំបញ្ជានេះគឺជាសញ្ញាបង្ហាញអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការរក្សាសុវត្ថិភាព និងស្ថិរភាព តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងកាលៈទេសៈដែលទាមទារនូវការប្រុងប្រយ័ត្នខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *