ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៩និង០៧នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានជួយសង្គ្រោះបុរសជនជាតិចិន ២នាក់ ដែលលោតចេញពីរថយន្តម៉ាក GAC GN8 ពណ៌ខ្មៅ នៅចំណុចបង់ប្រាក់ផ្លូវល្បឿនលឿន សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ ជនរងគ្រោះម្នាក់រងរបួសធ្ងន់បានបញ្ជូនទៅមន្ទីពេទ្យ និងម្នាក់ទៀតឈ្មោះ WUNG BO ត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរព័ត៌មាន ។ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់របស់ ឯកឧត្តម…
Author: rom
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា លើកទិសដៅការងារបន្តប្រចាំខែតុលា ឆ្នាំ២០២៥ និងរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២២រូប ។ មន្ត្
មន្ត្រីនគរបាលដែលត្រូវប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមាន១៥រូប និងមន្ត្រីនគរបាលត្រូវបំពាក់ឋានន្តរសក្តិមាន១០៧រូប ។ កិច្ចប្រជុំ និងអង្គពិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីជាស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យទាំង៣៣ លោកអធិការទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្តែងការកោតសសើរជាខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលទាំងអស់កន្លងមក ដែលបានធ្វើការងារសហកាដោយប្រើប្រាស់វិធានជំនាញយ៉ាងល្អ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបានលទ្ធផលល្អ។ ជាងនេះតាមការពិនិត្យឃើញថាខណៈដែលប្រទេសជាតិ ឋិតក្រោមដំបូល នៃសុខសន្តិភាព និងមានការអភិវឌ្ឍន៍ លំហូរ នៃបទល្មើសផ្សេងៗជាពិសេសបទល្មើសប្រព័ន្ធឌីជីថលក៏អាចកើតមានឡើងច្រើនផងដែរ…
លោក Netanyahu និយាយថា លោកគាំទ្រសំណើសន្តិភាពរបស់លោកត្រាំដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សា
WASHINGTON, Sept 29 (Reuters) – នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកបានគាំទ្រសំណើសន្តិភាពរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ លោក Netanyahu ដែលឈរក្បែរលោកត្រាំ បានប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំគាំទ្រផែនការរបស់លោកដើម្បី បញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ដែលនឹងនាំមកនូវភាពជោគជ័យដល់គោលបំណងសង្រ្គាមរបស់យើង។ ការបញ្ចប់សង្គ្រាមនឹងដោះលែងចំណាប់ខ្មាំងរបស់យើងទាំងអស់ត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញ កំចាត់សមត្ថភាពយោធានិងបញ្ចប់ការគ្រប់គ្រងនយោបាយរបស់ក្រុមហាម៉ាស និងធានាថា តំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀត”។
ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានចុះធ្វើវេទិការផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរោងចក្រ នៃតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ
ដែលមានអត្ថន័យដូចខាងក្រោម ៖ -អត្ថប្រយោជន៍មួកសុវត្ថិភាព -ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ផ្សេងៗ -មិនបើកបរបញ្ច្រាស់ទិសចរាចរណ៍ -មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ -គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ -មិនបើកបរមានល្បឿនលឿន ដោយមានការចូលរួមពី អ្នកគ្រប់គ្រងរោងចក្រ និង កម្មករ កម្មការនីមានចំនួន ១១០នាក់ ស្រី ៣០នាក់ ក្នុងនោះក៏មានប្រគល់មួកសុវត្ថិភាព និងសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកមួយចំនួន ចែកជូនកម្មករ កម្មការនី ផងដែរ ៕
កិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
នាព្រឹកអង្គារ៨កេីត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈ អភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈ អភិបាលខេត្ត លោក…
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់តំណាង ដឹកនាំកិច្ចប្រជុំណែនាំអំពីការសរសេរប្រវត្តិរូបមន្រ្តីនគរបាលជាតិ ឆ្នាំ២០២៥ និងកិច្ចការងារបុគ្គលិកចាំបាច់មួយចំនួន
សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៨:០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងទទួលដឹកនាំការងារបុគ្គលិក និងធនធានមនុស្ស និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី អៀង មករា…
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបករណី ៖ (ចាប់បង្ខាំង ធ្វើទារុណកម្ម) លើបុរសជនជាតិកូរ៉េម្នាក់ ដោយចាប់ជនដៃដល់ ៥នាក់ (ជនជាតិចិន៤នាក់ ខ្មែរម្នាក់)
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា ផ្ទាល់ របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញ ព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ០៥ នាក់ ពីបទ ៖ ចាប់បង្ខាំង (ជនជាតិកូរ៉េ) និងធ្វើទារុណកម្ម ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ។ ជនរងគ្រោះ ឈ្មោះ HA CHEONGIL ភេទប្រុស អាយុ…
ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការទីក្រុងប៉េកាំង
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការទីក្រុងប៉េកាំ និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…
លោកជំទាវឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញជាសហអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីអនុវត្តច្បាប់ជាស្ត្រីកម្រិតកណ្តាល” នៃគម្រោងដំណាក់កាលទី៣របស់ អង្គការUNODC។
រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីអនុវត្តច្បាប់ជាស្ត្រីកម្រិតកណ្តាល” នៃគម្រោងដំណាក់កាលទី៣របស់ អង្គការUNODC ស្តីពី “ការជម្រុញការបញ្រ្ជាបយេនឌ័រក្នុងចំណោមមន្រ្តីអនុវត្តច្បាប់និងសហគមន៍ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងការប្រយុទ្ធប្រឆំាងអំពើហិង្សាផ្អែកលើយេនឌ័រនៅប្រទេសកម្ពុជា” ឆ្នាំ២០២៥…
នគរបាលខេត្តព្រៃវែង រួមនិងកម្លាំងប្រជាការពារបន្តចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ថែរក្សាយានជំនិះគ្រប់ប្រភេទជូនបងប្អូនប្រជាពលរដ្ឋតាមបណ្ដាវត្តអារាម ក្នុងមូលដ្ឋាននាឱកាសបុណ្យ ដាក់បិណ្ឌ និង ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
ខេត្តព្រៃវែង ៖ ថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ដោយទទួលបានបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់កងកម្លាំងនគរបាលខេត្តព្រៃវែង រួមនិងកម្លាំងប្រជាការពារ បន្តចុះរៀបចំការពារ សន្តិសុខ សណ្ដាប់ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ នៅតាមបណ្ដាវត្តអារាម និងតាមភូមិសាស្ត្រនានា ក្នុងខេត្តព្រៃវែង ។ ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងបានសម្ដែងនូវភាពសប្បាយរីករាយ…