រដ្ឋបាលរាជធានីភ្នំពេញដោះស្រាយនិងសម្របសម្រួលអ្នកលក់នៅលើចិញ្ចើមផ្លូវផ្សារដើមគរចាស់ឲ្យទៅលក់នៅផ្សារដើមគរថ្មី..

បន្ទាប់ពីបានធ្វេីការសម្របសម្រួលជាមួយបងប្អូនអាជីវករ​ ដែលបានលក់ដូរនៅតាមចិញ្ចេីមផ្លូវ​ និងទ្រូងផ្លូវ​ នៅតំបន់ជុំវិញផ្សារដើមគ​ ឱ្យទៅ​លក់ដូរនៅផ្សារបន្លែផ្លែឈេីបោះដុំ​ (ផ្សារដេីមគថ្មី)​ ដែលមានលក្ខខណ្ឌអនុគ្រោះច្រេីន​ ឬទីតាំងឯកជនសមស្របណាផ្សេង អាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ​ មានភូមិសាស្រ្ត​ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ រដ្ឋបាលរាជធានីភ្នំពេញបន្តដោះស្រាយដោយផ្អែកលេីគោលការណ៍ឈ្នះ-ឈ្នះ​ និងបានជូនអាជីវករមួយចំនួន​ ដែលមានជម្រេីសមកទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃ​ដែលមានទីតាំងធំទូលាយ ព្រមទាំងសម្របសម្រួលបន្ថែមជាមួយតំណាងផ្សារ​។ ទន្ទឹមនឹងនេះ​ រដ្ឋបាលរាជធានីភ្នំពេញ​ នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញ​រួមមាន​បង្គោលភ្លេីង​ ប្រព័ន្ធទឹក ព្រមទាំងអនុគ្រោះតម្លៃប្រមូលសំរាមនៅទីតាំងផ្សារចំនួន០១ឆ្នាំ​ដោយឥតគិតថ្លៃ។ សូមអញ្ជេីញបងប្អូនអាជីវករ​ទៅប្រកបអាជីវកម្មនៅផ្សារបន្លែផ្លែឈេីបោះដុំ​(ផ្សារដេីមគថ្មី)​ ដែលមានលក្ខខណ្ឌអនុគ្រោះច្រេីន​ ឬទីតាំងឯកជនសមស្របណាផ្សេងរួមមានផ្សារតាម៉ាប់ព្រែកជ្រៃ​ ដែលមានសណ្ដាប់ធ្នាប់ល្អប្រសេីរ ដេីម្បីសោភ័ណភាពទីក្រុងឱ្យកាន់តែល្អប្រសេីរសម្រាប់ប្រយោជន៍សាធារណជនជារួម។

ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែមិថុនា និងទិសដៅបន្ត របស់ ស្នងការដ្ឋាននគរបាលខេត្ត ត្បូងឃ្មុំ

ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែមិថុនា និងទិសដៅបន្ត របស់ ស្នងការដ្ឋាននគរបាលខេត្ត ត្បូងឃ្មុំ #ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធី ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែមិថុនា និងទិសដៅបន្ត របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានចូលរួម…