មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានអង្គុយទល់មុខជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅក្នុងការិយាល័យរាងពងក្រពើកាលពីយប់ថ្ងៃចន្ទម្សិលមិញ បានប្រកាសផ្តល់អាវុធទំនើបដល់ អ៊ុយក្រែន រួមទាំងបានគំរាមដាក់ទណ្ឌកម្មលើប្រទេសទិញប្រេងពីរុស្ស៊ី ដើម្បីជម្រុញអោយកិច្ចព្រមព្រៀងសន្តិភាពកើតឡើង ដែលជាការខិតខំរបស់សហរដ្ឋអាមេរិក។