លោក Netanyahu និយាយថា លោកគាំទ្រសំណើសន្តិភាពរបស់លោកត្រាំដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សា

WASHINGTON, Sept 29 (Reuters) – នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកបានគាំទ្រសំណើសន្តិភាពរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ លោក Netanyahu ដែលឈរក្បែរលោកត្រាំ បានប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំគាំទ្រផែនការរបស់លោកដើម្បី បញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ដែលនឹងនាំមកនូវភាពជោគជ័យដល់គោលបំណងសង្រ្គាមរបស់យើង។ ការបញ្ចប់សង្គ្រាមនឹងដោះលែងចំណាប់ខ្មាំងរបស់យើងទាំងអស់ត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញ កំចាត់សមត្ថភាពយោធានិងបញ្ចប់ការគ្រប់គ្រងនយោបាយរបស់ក្រុមហាម៉ាស និងធានាថា តំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀត”។

១១កញ្ញា២០២៥!ខួប២៤ឆ្នាំនៃព្រឹត្ដិការណ៍ប្លន់យន្ដហោះយកទៅបុកកម្ទេចអគារពាណិជ្ជកម្មអាមេរិក

ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ជាថ្ងៃដែលប្រជាជនអាមេរិកចងចាំមិនភ្លេចនិយាយដោយឡែក និងពិភពលោកនៅតែចងចាំនិយាយជារួម ដ្បិតវាជាព្រឹត្តិការណ៍ប្លន់យន្តហោះ យកមកវាយប្រហារភេរវកម្មដ៏សាហាវ និងកម្របំផុតនៅលើពិភពលោក។ គិតពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥ ព្រឹត្តិការណ៍វាយប្រហារភេរវកម្មដែលត្រូវបានចារក្នុងប្រវត្តិសាស្រ្តអាមេរិកនេះ បានកន្លងផុតទៅអស់រយៈពេល២៤ឆ្នាំហើយ។ ការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើអគារពាណិជ្ជកម្មភ្លោះពិភពលោក ស្ថិតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក គឺជាផែនការរបស់ក្រុមភេរវករអាល់កៃដា ដែលចង់បង្កមហន្ដរាយដល់អាមេរិក។ នៅថ្ងៃកើតហេតុ យន្តហោះដឹកអ្នកដំណើរ៤គ្រឿង ដែលគ្រោងចាកចេញពីអាកាសយាន្តដ្ឋាន ស្ថិតនៅឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ត្រូវបានក្រុមអាល់កៃដាមានគ្នា១៩នាក់ប្លន់ ក្នុងគោលដៅបើកបំបុកអគារសំខាន់ៗនៅអាមេរិក។ ក្នុងចំណោមយន្តហោះទាំងនោះ មានយន្តហោះពីរគ្រឿង គឺប្រភេទAmerican Airlines Flight 11 និងប្រភេទ…

មេដឹកនាំសហរដ្ឋអាមេរិកដូណាល់ត្រាំ បានជួបជាមួយអគ្គលេខាធិការណាតូ

មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានអង្គុយទល់មុខជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅក្នុងការិយាល័យរាងពងក្រពើកាលពីយប់ថ្ងៃចន្ទម្សិលមិញ បានប្រកាសផ្តល់អាវុធទំនើបដល់ អ៊ុយក្រែន រួមទាំងបានគំរាមដាក់ទណ្ឌកម្មលើប្រទេសទិញប្រេងពីរុស្ស៊ី ដើម្បីជម្រុញអោយកិច្ចព្រមព្រៀងសន្តិភាពកើតឡើង ដែលជាការខិតខំរបស់សហរដ្ឋអាមេរិក។