WASHINGTON, Sept 29 (Reuters) – នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកបានគាំទ្រសំណើសន្តិភាពរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។
លោក Netanyahu ដែលឈរក្បែរលោកត្រាំ បានប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំគាំទ្រផែនការរបស់លោកដើម្បី បញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ដែលនឹងនាំមកនូវភាពជោគជ័យដល់គោលបំណងសង្រ្គាមរបស់យើង។ ការបញ្ចប់សង្គ្រាមនឹងដោះលែងចំណាប់ខ្មាំងរបស់យើងទាំងអស់ត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញ កំចាត់សមត្ថភាពយោធានិងបញ្ចប់ការគ្រប់គ្រងនយោបាយរបស់ក្រុមហាម៉ាស និងធានាថា តំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀត”។