ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានចុះធ្វើវេទិការផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរោងចក្រ នៃតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ

ដែលមានអត្ថន័យដូចខាងក្រោម ៖
-អត្ថប្រយោជន៍មួកសុវត្ថិភាព
-ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ផ្សេងៗ
-មិនបើកបរបញ្ច្រាស់ទិសចរាចរណ៍
-មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់
-គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍
-មិនបើកបរមានល្បឿនលឿន
ដោយមានការចូលរួមពី អ្នកគ្រប់គ្រងរោងចក្រ និង កម្មករ កម្មការនីមានចំនួន ១១០នាក់ ស្រី ៣០នាក់ ក្នុងនោះក៏មានប្រគល់មួកសុវត្ថិភាព និងសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកមួយចំនួន ចែកជូនកម្មករ កម្មការនី ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *