ខេត្តកំពង់ធំ ៖ រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមទទួលអគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១២ ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ពិធីនេះប្រគល់ទទួលក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សុខ គឹមស៊ីន អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម ជាប្រធានក្រុមការងារ និងលោកឧត្តមសេនីយ៍ត្រី អ៊ិត គឹមស្រ៊ន ស្នងការរង លោកឧត្តមសេនីយ៍ត្រី…
នគរបាលខេត្តស្ទឹងត្រែង បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ឈានទៅបន្តបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតញៀន
ខេត្តស្ទឹងត្រែង ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ក្រោមការយកចិត្តទុកដាក់ និងដាក់បទបញ្ជារបស់ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០១និង៤២នាទី មានករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) នៅចំណុចលើផ្លូវជាតិលេខ២២ ទល់មុខច្រកចេញចូលអាហារដ្ឋានទឹករាំស្ថិតនៅ ភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ លុះដល់វេលាម៉ោង ១២ និង៣០នាទី នៅថ្ងៃខែឆ្នាំដដែល…
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលក្លែងឯកសារ និងកាត់សោចូលនៅផ្ទះរបស់អ្នកដទៃ នៅខណ្ឌកំបូល
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលក្លែងឯកសារ និងកាត់សោចូលនៅផ្ទះរបស់អ្នកដទៃ នៅខណ្ឌកំបូ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស ដោយមានជនមិនស្គាល់អត្តសញ្ញាណ០១ក្រុម បានកាត់សោរចូលនៅផ្ទះរបស់ខ្លួនស្ថិតនៅបុរីម៉ន ដានី គម្រោង២០ ផ្ទះលេខ៣៨ ផ្លូវលេខ០២ ភូមិស្វាយ សង្កាត់ស្នារ ខណ្ឌកំបូលរាជធានីភ្នំពេញ។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន…
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ដឹកនាំកងកម្លាំងនគរបាល ចុះបាញ់ទឹកលាងសំអាតអនាម័យ នៅលើកំណាត់ផ្លូវតំបន់ឆ្នេរ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក..
កែប៖ នៅព្រឹកថ្ងៃសុក្រទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំកងកម្លាំងនគរបាល ចុះបាញ់ទឹកលាងសំអាតអនាម័យ នៅលើកំណាត់ផ្លូវតំបន់ឆ្នេរខ្ញុំស្រឡាញ់ខេត្តកែប ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃកន្លងមកនេះ ដែលខេត្តទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញមកសម្រាកកំសាន្តយ៉ាងច្រើនកុះករ សរុបប្រមាណ ១៥៥,៤៥៨នាក់/៩៩,២៧៩នាក់ កើនឡើង ៥៦,៥៨% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ដោយឡែកចំពោះការងារការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទទួលបានសុខសុវត្ថិភាពល្អប្រសើរ ពុំមានការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ពុំមានបទល្មើសលួច ឆក់…
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ ==========
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។ ឆ្លៀតក្នុងឱកាសនេះ…
ខេត្តរតនៈគីរីបើកកិច្ចប្រជុំលើកទី 18 ក្រោមអធិបតីភាព អាឧត្តមឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការគរបាលខេត្តរតនគិរី…
រតនគិរី៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានអញ្ជើញចូលរួម “កិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានសមាសភាពចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត…
រដ្ឋបាលស្រុកជើងព្រៃ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ ឆ្នាំទី២ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ
នាព្រឹកថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលស្រុកជើងព្រៃ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ ឆ្នាំទី២ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោមអធិបតីភាពលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាស្រុកជើងព្រៃ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានការិយាល័យ…
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួចម៉ូតូ និងទូរស័ព្ទ ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ង៉ែត បូណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្ដឹង នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បន្ទាប់ពីទទួលបណ្ដឹងរួច បានបញ្ជាកម្លាំងជំនាញចុះ ស៊ើបអង្កេតស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យត្រង់ចំណុចប្រឡាយលូ ភូមមានជ័យ២ សង្កាត់ស្ទឹងមានជ័យ១…
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបំបែកសំណុំរឿងករណីបាញ់ប្រហារ នៅខណ្ឌច្បារអំពៅ
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៤៖៥០នាទី មានករណី ប៉ុនប៉ងឃាតកម្ម កើតឡើងនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ បានធ្វើសកម្មភាពប្រើអាវុធខ្លី១ដើម មិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះឈ្មោះ ស៊ឺ ហួត ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅហូបកាហ្វេ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង…
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ !
នៅយប់ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ ទាហានកងពលលេខ ៥១ និង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុច ប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង ។ មន្រ្តីនគរបាលដែលត្រូវឃាត់ខ្លួនរួមមាន ៖ ១-លោកវរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១…
