ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការទីក្រុងប៉េកាំង

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការទីក្រុងប៉េកាំ និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

លោកជំទាវឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញជាសហអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីអនុវត្តច្បាប់ជាស្ត្រីកម្រិតកណ្តាល” នៃគម្រោងដំណាក់កាលទី៣របស់ អង្គការUNODC។

រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីអនុវត្តច្បាប់ជាស្ត្រីកម្រិតកណ្តាល” នៃគម្រោងដំណាក់កាលទី៣របស់ អង្គការUNODC ស្តីពី “ការជម្រុញការបញ្រ្ជាបយេនឌ័រក្នុងចំណោមមន្រ្តីអនុវត្តច្បាប់និងសហគមន៍ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងការប្រយុទ្ធប្រឆំាងអំពើហិង្សាផ្អែកលើយេនឌ័រនៅប្រទេសកម្ពុជា” ឆ្នាំ២០២៥…

នគរបាលខេត្តព្រៃវែង រួមនិងកម្លាំងប្រជាការពារបន្តចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ថែរក្សាយានជំនិះគ្រប់ប្រភេទជូនបងប្អូនប្រជាពលរដ្ឋតាមបណ្ដាវត្តអារាម ក្នុងមូលដ្ឋាននាឱកាសបុណ្យ ដាក់បិណ្ឌ និង ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ខេត្តព្រៃវែង ៖ ថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ដោយទទួលបានបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់កងកម្លាំងនគរបាលខេត្តព្រៃវែង រួមនិងកម្លាំងប្រជាការពារ បន្តចុះរៀបចំការពារ សន្តិសុខ សណ្ដាប់ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ នៅតាមបណ្ដាវត្តអារាម និងតាមភូមិសាស្ត្រនានា ក្នុងខេត្តព្រៃវែង ។ ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងបានសម្ដែងនូវភាពសប្បាយរីករាយ…

១១កញ្ញា២០២៥!ខួប២៤ឆ្នាំនៃព្រឹត្ដិការណ៍ប្លន់យន្ដហោះយកទៅបុកកម្ទេចអគារពាណិជ្ជកម្មអាមេរិក

ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ជាថ្ងៃដែលប្រជាជនអាមេរិកចងចាំមិនភ្លេចនិយាយដោយឡែក និងពិភពលោកនៅតែចងចាំនិយាយជារួម ដ្បិតវាជាព្រឹត្តិការណ៍ប្លន់យន្តហោះ យកមកវាយប្រហារភេរវកម្មដ៏សាហាវ និងកម្របំផុតនៅលើពិភពលោក។ គិតពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥ ព្រឹត្តិការណ៍វាយប្រហារភេរវកម្មដែលត្រូវបានចារក្នុងប្រវត្តិសាស្រ្តអាមេរិកនេះ បានកន្លងផុតទៅអស់រយៈពេល២៤ឆ្នាំហើយ។ ការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើអគារពាណិជ្ជកម្មភ្លោះពិភពលោក ស្ថិតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក គឺជាផែនការរបស់ក្រុមភេរវករអាល់កៃដា ដែលចង់បង្កមហន្ដរាយដល់អាមេរិក។ នៅថ្ងៃកើតហេតុ យន្តហោះដឹកអ្នកដំណើរ៤គ្រឿង ដែលគ្រោងចាកចេញពីអាកាសយាន្តដ្ឋាន ស្ថិតនៅឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ត្រូវបានក្រុមអាល់កៃដាមានគ្នា១៩នាក់ប្លន់ ក្នុងគោលដៅបើកបំបុកអគារសំខាន់ៗនៅអាមេរិក។ ក្នុងចំណោមយន្តហោះទាំងនោះ មានយន្តហោះពីរគ្រឿង គឺប្រភេទAmerican Airlines Flight 11 និងប្រភេទ…

នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះមកសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ ដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ពិធីខាងលើនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក-លោកស្រីជាស្នងការរង លោកអនុប្រធានផែន លោក-លោកស្រី នាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ រួមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ផងដែរ ។ នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឡើងមានមតិធ្វើការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ…

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញធ្វើបទស្វាគមន៍ ក្នុងពិធីសំណេះសំណាល ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ

ដោយទទួលបានការអនុញ្ញាត និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាលសារសួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារស្ដីពីសញ្ជាតិ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានឡើងអាននូវរបាយការណ៍ស្វាគមន៍ចំពោះវត្តមានដ៏កក់ក្ដៅរបស់ ឯកឧត្តម ប្រធានគណៈអធិបតី និងប្រភូអមដំណើរ…

អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយ​ជាងមុន។

វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង កាទូត និងគោលដៅផ្សេងៗរាប់មិនអស់។ អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា។ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី៩ កញ្ញា ២០២៥

ពង្រឹងការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។ ១. ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន១៤០៥នាក់ (ផ្តល់ឡើងវិញ ចំនួន១២៩០នាក់ និងផ្តល់ថ្មីចំនួន១២៥នាក់។ ២.ផ្តល់សៀវភៅស្នាក់នៅថ្មី​ ១៧គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ​ ​​៤៣គ្រួសារ,…

គណៈប្រតិភូសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋ Texas​ បានអញ្ជេីញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប​

ខេត្តសៀមរាប៖ នាថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូសភាសហរដ្ឋអាមេរិកដឹកនាំដោយលោកជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងឯកឧត្តមវេជ្ជបណ្ឌិត Richard McCormick សមាជិកសភាប្រចាំរដ្ឋGeorgia និង ឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia បានមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដោយមានការទទួលការស្វាគន៍យ៉ាងកក់ក្តៅពី លោក យុន លីនណេ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់…

ឃាតកម្មសម្លាប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣ ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានហើយ

#ដោយអនុវត្តតាមបទរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ក៏ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១២០២ (ឆ.១)ដ.ច.ន/២៤​ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក​ ហម​…