សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៨:០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងទទួលដឹកនាំការងារបុគ្គលិក និងធនធានមនុស្ស និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីការសរសេរប្រវត្តិរូបមន្រ្តីនគរបាលជាតិ ឆ្នាំ២០២៥ និងកិច្ចការងារបុគ្គលិកចាំបាច់មួយចំនួន។ ដោយបានការចូលរួមពី លោកនាយការិយាល័យ លោក-លោកស្រីនាយរងការិយាល័យ លោកអធិការ លោក-លោកស្រីអធិការរង លោក-លោកស្រីនាយផ្នែក ដែលពាក់ព័ន្ធផងដែរ៕