កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបករណី ៖ (ចាប់បង្ខាំង ធ្វើទារុណកម្ម) លើបុរសជនជាតិកូរ៉េម្នាក់ ដោយចាប់ជនដៃដល់ ៥នាក់ (ជនជាតិចិន៤នាក់ ខ្មែរម្នាក់)

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា ផ្ទាល់ របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញ ព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ០៥ នាក់​ ពី​បទ​ ៖ ចាប់បង្ខាំង (ជនជាតិកូរ៉េ​) និងធ្វើទារុណកម្ម ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ។

ជនរងគ្រោះ​​ ឈ្មោះ​ HA CHEONGIL ភេទ​ប្រុស​ អាយុ​​ ៥១ ឆ្នាំ​ ជនជាតិ​កូរ៉េ​ កាន់​លិខិត​ឆ្លងដែន​លេខ​ M087L6505 ។

ជនសង្ស័យ​ឃាត់​ខ្លួនចំនួន​ ០៥ នាក់​ ៖

1/. ឈ្មោះ​ ZHAO YUNLONG ភេទ​ប្រុស​ អាយុ​៣៧ ឆ្នាំ​ (ជនជាតិ​ចិន​) កាន់​លិខិត​ឆ្លងដែន​លេខ​ EEI877707​ ។
2/. ឈ្មោះ​ XU TONGHUI ភេទ​ប្រុស​ អាយុ​ ៣៩ឆ្នាំ​ (ជនជាតិ​ចិន​) កាន់​លិខិត​ឆ្លងដែន​លេខ​ EE7877069 ។

3/. ឈ្មោះ​ DO YONGZHI ភេទ​ប្រុស​ អាយុ​ ៤៥ឆ្នាំ​ (ជនជាតិចិន​) គ្មាន​លិខិត​ឆ្លង​ដែន​ ។

4/. ឈ្មោះ​ ZHENG MING ZIE ភេទ​ប្រុស​ អាយុ​៤១ឆ្នាំ​ ​(ជនជាតិចិន​) គ្មាន​លិខិត​ឆ្លង​ដែន​។

និង៥/. ឈ្មោះ ភុំ​ វុទ្ធី​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ ​(ជនជាតិខ្មែរ​ ជាអ្នកបេីកបរ។

សូមបញ្ជាក់ថា៖ នៅថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២៥ វេលាម៉ោង​ ២០៖៣០ បុរស​ជាជនរងគ្រោះបាន ជិះ​រថយន្ត​​ ០១គ្រឿង​ ម៉ាក​ TOYOTA PRUS ពណ៌​ស​ ផ្លាក​លេខ​ ភ្នំពេញ ​2BK-2195 មកចតនៅ ទីតាំងកើតហេតុ ហេីយបានដេីរចូលទៅក្នុងហាងកាហ្វេ​ TEMPLE រហូត​ដល់ម៉ោង​ប្រហែល​ ២១៖៥០ ជនរងគ្រោះបានដេីរចេញពីហាងកាហ្វេ​ មករថយន្តវិញ​ ពេល​ដេីរទៅដល់រថយន្ត​ ក៏ស្រាប់តែមានជនសង្ស័យ ០៥នាក់​ ខាងលើ ជិះ​​​រថយន្ត​ ០១ គ្រឿង​ ​ម៉ាក​ GAC ពណ៌​ខ្មៅ​ ផ្លាកលេខ 2CI-7687​ បាន​ចាប់​ជន​រងគ្រោះ​ ឡេីងជិះរថយន្តជិះគេចខ្លួនបាត់ទៅ ។
ក្រោយមកសន្តិសុខក៏បានរាយការណ៍ មកកម្លាំងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ចេញជួយអន្តរាគមន៍ ក៏បានឃើញរថយន្តរបស់ជនសង្ស័យបើកត្រឡប់មកវិញ បម្រុងនឹងយករថយន្តរបស់ជនរងគ្រោះទៀត ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានជនសង្ស័យ ឈ្មោះ ZHAO YUNLONG និងបន្តទៅឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ ខាងលើបានបន្តទៀត នៅថ្ងៃទី​ ២២​ ខែកញ្ញា ឆ្នាំ២០២៥​ ម៉ោង​ ១៧៖០០ ដោយកម្លាំង​របស់អធិការ​ដ្ឋាន​​ខណ្ឌ​បឹង​កេង​កង​ សហការ​ជាមួយ​កម្លាំង​ការិការល័យព្រ្មហ្មទណ្ទកំរិត​ស្រាល​ និងកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ​ នៅចំណុចសណ្ឋាគារ​ ៨៨៩​ ផ្លូវ​ព្រះស៉ីសុវត្ថិ​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ និង​បាន​ឆែក​ឆេរត្រួតពិនិត្យរកឃើញ កាំភ្លេីងខ្លី ០១ដេីម​ ម៉ាក​ K54​ ,បង់០២​ ,គ្រាប់​០៩គ្រាប់​ ,ដំបងដែក០១​ ,វិទ្យុ​ទាក់ទង​០៣, ស្រោមកាំភ្លេីងជ័រ០១​ ,​ថ្នាំ​ញៀន​ប្រភេទ​យ៉ាម៉ា ១១២ គ្រាប់​ , លិខិត​ឆ្លងដែន​​ ០២ក្បាល​ និងទុយោសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន​ ទៀត ។

បច្ចុប្បន្ន​ ជនសង្ស័យ​ ០៥នាក់ខាង​លើ​ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅ អធិការ​ដ្ឋាន​នគរបាលខណ្ឌបឹងកេង​កង​ ជាបណ្តោះអាសន្ន​ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *