នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ង៉ែត បូណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្ដឹង នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បន្ទាប់ពីទទួលបណ្ដឹងរួច បានបញ្ជាកម្លាំងជំនាញចុះ ស៊ើបអង្កេតស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យត្រង់ចំណុចប្រឡាយលូ ភូមមានជ័យ២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បានចំនួន៣នាក់៖
-ឈ្មោះ ហ.ព ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
-ឈ្មោះ ន.ត ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខ របរ មិពិតប្រាកដ ស្នាក់នៅម្ដុំប្រឡាយលូ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-ឈ្មោះ ស.ព ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅម្ដុំប្រឡាយលូ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ករណីលួច (ម៉ូតូ-ទូរស័ព្ទដៃ) និងប្រើប្រាស់សារធាតុញៀន។
បច្ចុប្បន្ន ជនសង្ស័យខាងលើបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

