រដ្ឋបាលស្រុកជើងព្រៃ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ ឆ្នាំទី២ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ

នាព្រឹកថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលស្រុកជើងព្រៃ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ ឆ្នាំទី២ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោមអធិបតីភាពលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាស្រុកជើងព្រៃ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះ និងជំនាញជុំវិញស្រុក លោក លោកស្រីមេឃុំគ្រប់ឃុំ និងអង្គភាពពាក់ព័ន្ធមួយចំនួន ផងដែរ។

ចំពោះរបៀបវារៈរួមមាន៖
១.ពិនិត្យ កែសម្រួល និងអនុម័តលើសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើក ទី១៧ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ កែសម្រួល និងអនុម័តលើសេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១៦ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ កែសម្រួល និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥
របស់រដ្ឋបាលស្រុក
៤.ស្ដាប់របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ របស់ គ.ក.ស.ក ស្រុក
៥.ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់ប្រចាំខែតុលា ឆ្នាំ២០២៥
៦.បញ្ហាផ្សេងៗ។

Leave a Reply

Your email address will not be published. Required fields are marked *