លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ដឹកនាំកងកម្លាំងនគរបាល ចុះបាញ់ទឹកលាងសំអាតអនាម័យ នៅលើកំណាត់ផ្លូវតំបន់ឆ្នេរ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក..

កែប៖ នៅព្រឹកថ្ងៃសុក្រទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំកងកម្លាំងនគរបាល ចុះបាញ់ទឹកលាងសំអាតអនាម័យ នៅលើកំណាត់ផ្លូវតំបន់ឆ្នេរខ្ញុំស្រឡាញ់ខេត្តកែប ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃកន្លងមកនេះ ដែលខេត្តទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញមកសម្រាកកំសាន្តយ៉ាងច្រើនកុះករ សរុបប្រមាណ ១៥៥,៤៥៨នាក់/៩៩,២៧៩នាក់ កើនឡើង ៥៦,៥៨% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ដោយឡែកចំពោះការងារការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទទួលបានសុខសុវត្ថិភាពល្អប្រសើរ ពុំមានការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ពុំមានបទល្មើសលួច ឆក់ ប្លន់កើតឡើងទេ៕

Leave a Reply

Your email address will not be published. Required fields are marked *