ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។
១. ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន១៤០៥នាក់ (ផ្តល់ឡើងវិញ ចំនួន១២៩០នាក់ និងផ្តល់ថ្មីចំនួន១២៥នាក់។
២.ផ្តល់សៀវភៅស្នាក់នៅថ្មី ១៧គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ ៤៣គ្រួសារ, ផ្តល់សៀវភៅគ្រួសារថ្មី ២២គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ ១២គ្រួសារ៕

