លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់មន្រ្តីនគរបាលមួយរូប ដែលរងរបួសធ្ងន់ ក្នុងពេលបំពេញបេសកកម្ម

នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៤លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក ឡន វ៉េងឡុង ភេទប្រុស អាយុ ៣៦ឆ្នាំ ឋានៈនាយផ្នែកសណ្នាប់ធ្នាប់សាធារណៈ នៃអធិដ្ឋាននគរបាលស្រុកកោះសូទិន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងប្រតិបត្តិការអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក បណ្ដាលឱ្យរងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

 

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ និងបានជំរុញឱ្យក្រុមគ្រូពេទ្យ ឯកទេស ស្នើយកចិត្តទុកដាក់តាមដានត្រួតពិនិត្យស្ថានភាពរបួសជាប់ជាប្រចាំ ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *