នគរបាលខេត្តព្រៃវែង រួមនិងកម្លាំងប្រជាការពារបន្តចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ថែរក្សាយានជំនិះគ្រប់ប្រភេទជូនបងប្អូនប្រជាពលរដ្ឋតាមបណ្ដាវត្តអារាម ក្នុងមូលដ្ឋាននាឱកាសបុណ្យ ដាក់បិណ្ឌ និង ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ខេត្តព្រៃវែង ៖ ថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ដោយទទួលបានបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់កងកម្លាំងនគរបាលខេត្តព្រៃវែង រួមនិងកម្លាំងប្រជាការពារ បន្តចុះរៀបចំការពារ សន្តិសុខ សណ្ដាប់ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ នៅតាមបណ្ដាវត្តអារាម និងតាមភូមិសាស្ត្រនានា ក្នុងខេត្តព្រៃវែង ។

ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងបានសម្ដែងនូវភាពសប្បាយរីករាយ និងកក់ក្ដៅជាទីបំផុត ក្នុងឱកាសបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅក្រៃលែងចំពោះកម្លាំងមន្ត្រីនគរបាល រួមនិងកម្លាំងប្រជាការពារទាំងអស់ ក្នុងខេត្តព្រៃវែងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះការពារសន្តិសុខសណ្ដាប់ធ្នាប់ ការពារ ថែរក្សា ទ្រព្យសម្បត្តិមានតម្លៃព្រមទាំង យានជំនិះគ្រប់ប្រភេទដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលអញ្ជើញមកជួបជុំគ្នាធ្វើបុណ្យទានតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ

ទន្ទឹមនិងនេះដែរ ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ទើបយើងមានឱកាសពេញលេញក្នុងការធ្វើបុណ្យទាន ធ្វើដំណើរទៅទីជិតឆ្ងាយដើម្បីជួបជុំបងប្អូនសាច់ញាតិ មិត្តភក្ដិ ព្រមទាំងក្រុមគ្រួសារបានយ៉ាងសប្បាយរីករាយ និងកក់ក្ដៅបំផុតដោយគ្មានការព្រួយបារម្ភ ពីបាតុភាពអ្វីកើតឡើងឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *