លោកជំទាវឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញជាសហអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីអនុវត្តច្បាប់ជាស្ត្រីកម្រិតកណ្តាល” នៃគម្រោងដំណាក់កាលទី៣របស់ អង្គការUNODC។

រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីអនុវត្តច្បាប់ជាស្ត្រីកម្រិតកណ្តាល” នៃគម្រោងដំណាក់កាលទី៣របស់ អង្គការUNODC ស្តីពី “ការជម្រុញការបញ្រ្ជាបយេនឌ័រក្នុងចំណោមមន្រ្តីអនុវត្តច្បាប់និងសហគមន៍ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងការប្រយុទ្ធប្រឆំាងអំពើហិង្សាផ្អែកលើយេនឌ័រនៅប្រទេសកម្ពុជា” ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលប្រទេសកាណាដា ។
ពិធីនេះ មានការអញ្ជើញចូលរួមពី អ្នកនាង Suchaya Mokkhasen មន្ត្រីកម្មវិធីថ្នាក់ជាតិ អង្គការ UNODC ប្រចាំប្រទេសថៃ និងតំណាងអង្គការ UNODC ប្រចាំប្រទេសកម្ពុជា ដែលមានសិក្ខាកាមចូលរួមពីបណ្តាប្រទេសតំបន់អាស៊ានរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ វៀតណាម សរុបចំនួន ២២រូប៕

Leave a Reply

Your email address will not be published. Required fields are marked *