មានករណីអគ្គិភ័យឆេះនៅចំណុចផ្ទះលេខ៧E0-E1 ផ្លូវលេខ៤៤០ ក្រុម២៩ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន

នៅវេលាម៉ោង០៤:២០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចផ្ទះលេខ៧E0-E1 ផ្លូវលេខ៤៤០ ក្រុម២៩ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ទំហំ (០៤ម៉ែត្រ × ០៤ម៉ែត្រ) និងសម្ភារប្រើប្រាស់មួយចំនួន និងរបួ ..;ស ០១នាក់ (រលៀកខ្នង) ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

នៅវេលាម៉ោង០៥:២០នាទីព្រឹក ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៥ឡាន ស្មើ២០ម៉ែត្រគូប និងរថយន្តជំនួយទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង ប្រើប្រាសទឹកអស់០២ឡាន ស្មើ០៨ម៉ែត្រគូប៕

Leave a Reply

Your email address will not be published. Required fields are marked *