ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ

ការចុះត្រួតពិនិត្យនេះ គឺដើម្បីធានាបាននូវទីកន្លែងស្នាក់នៅ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ប្រកបដោយអនាម័យ និងរបៀបរៀបរយ សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈម និងកំពុងផ្ទុះអាវុធនៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត។ ជាក់ស្ដែង រថយន្ត គោយន្ត រ៉ឺម៉ក​ និងម៉ូតូ បានបន្តហូរហែរគ្មានដាច់ ខណៈដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ទាំងក្មេង ទាំងចាស់ ប្រុសស្រី បានជម្លៀសខ្លួនជាបន្តបន្ទាប់មកកាន់មណ្ឌលសុវត្ថិភាព ទាំងទឹកមុខស្រពាប់ស្រពន់ ពោរពេញដោយក្ដីបារម្ភ និងភាពភ័យខ្លាច បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ខ្លួន។ រដ្ឋបាលខេត្តព្រះវិហារ ដែលមានឯកឧត្តម គីម រិទ្ធី…

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ

នាព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាត និងបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។នាឱកាសនោះ ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើង និងធ្វើការចូលរួមអបអរសាទរចំពោះមន្រ្តីនគរបាលដែលទើបទទួលតំណែងនិងតំឡើងឋានន្តរសក្តិនាពេលនេះ គឺជាការផ្តល់ជំនឿនិងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះមន្រ្តីនគរបាលដែលមានស្នាដៃបានខិតខំបំពេញភារកិច្ចការពារថែរក្សាសន្តិសុខ…

កិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារខែ កក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តកែប

ខេត្តកែប៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបូកសរុប សភាពការណ៍ លទ្ធផលការងារ ខែកក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តកែប។ កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរ:សេនីយ៍ ស្នងការរងទទួលផែនគ្រប់ផែន លោកវរសេនីយ៍ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ…

កូនឈើទាល ចំនួនជាង ៣០០០ដើម ត្រូវបានដាំនៅលើផ្ទៃដី ៥ហិកតា ក្នុងឱកាស “រុក្ខទិវា”

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានការសហការគាំទ្រពីរដ្ឋបាលខេត្ត បានរៀបចំដាំកូនឈើទាល ចំនួនជាង ៣០០០ដើម នៅលើផ្ទៃដី ៥ហិកតា ក្នុងឱកាស “រុក្ខទិវា” ស្ថិតនៅក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើក្នុង ភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ពិធីនេះធ្វើឡើងដើម្បីអបអរសាទរ រុក្ខទិវា ៩កក្កដា និងបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត…

អភិបាលខេត្តកំពត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យ និងផ្សព្វផ្សាយ ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ខេត្តកំពត៖ រសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តបទបញ្ជាដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​​ ស្ដីពី​យុទ្ធនាការ​បោសសម្អាត​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) នៅសាលទុរេន សាលាខេត្ត។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ បន្ទាប់ពីបានទទួលបទបញ្ជាលេខ…

មានករណីអគ្គិភ័យឆេះនៅចំណុចផ្ទះលេខ៧E0-E1 ផ្លូវលេខ៤៤០ ក្រុម២៩ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន

នៅវេលាម៉ោង០៤:២០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចផ្ទះលេខ៧E0-E1 ផ្លូវលេខ៤៤០ ក្រុម២៩ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ទំហំ (០៤ម៉ែត្រ × ០៤ម៉ែត្រ) និងសម្ភារប្រើប្រាស់មួយចំនួន និងរបួ ..;ស ០១នាក់ (រលៀកខ្នង) ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ នៅវេលាម៉ោង០៥:២០នាទីព្រឹក ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៥ឡាន ស្មើ២០ម៉ែត្រគូប…

សារ និងការណែនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ (យប់ថ្ងៃទី១៦ កក្កដា ២០២៥) មានខ្លឹមសារដូចខាងក្រោម ៖

សារ និងការណែនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ (យប់ថ្ងៃទី១៦ កក្កដា ២០២៥) មានខ្លឹមសារដូចខាងក្រោម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ថ្លែងថា ក្នុងកិច្ចប្រជុំពីម្សិល ឯកឧត្តម បានណែនាំឱ្យឯកឧត្តម លោកជំទាវ ជាប្រធានតុលាការ និងព្រះរាជអាជ្ញា ប្រកាន់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានការច្បាប់ ក៏ដូចជាផ្តល់កិច្ចសហការពេញលេញដល់សមត្ថកិច្ចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ថ្លែងថា យប់នេះ, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា…

ពោធិ៍សាត់ ៖ តបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

ពោធិ៍សាត់ ៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចាត់កម្លាំងចម្រុះនៃស្នងការដ្ឋាន មានដូចជា ជំនាញចរាចរណ៍ ជំនាញប្រឆាំងគ្រឿងញៀន ជំនាញអាវុធជាតិផ្ទុះ ជំនាញអន្តោប្រវេសន៍ ជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជំនាញព្រហ្មទណ្ឌ ដើម្បីដាក់គោលដៅត្រួតពិនិត្យពេលយប់ ក្នុងគោលបំណង ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងបង្ការបង្ក្រាបបទល្មើសនានា ក្នុងមូលដ្ឋាន នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០២ និង៣០នាទីទាសភ្លឺ កម្លាំងចម្រុះបានត្រួតពិនិត្យនៅលើផ្លូវជាតិលេខ៥ ក៏ប្រទះឃើញឡានឈ្នួលចំនួន ០៣គ្រឿង…

វេទិកាផ្សព្វផ្សាយអំពី ឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំវេទិកាផ្សព្វផ្សាយអំពី ឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នាយិកាវិទ្យាស្ថាន ឬតំណាង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ប្រធាន ឬតំណាងបេឡាជាតិសន្តិសុខសង្គម សាខាខេត្ត មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ…

មេដឹកនាំសហរដ្ឋអាមេរិកដូណាល់ត្រាំ បានជួបជាមួយអគ្គលេខាធិការណាតូ

មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានអង្គុយទល់មុខជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅក្នុងការិយាល័យរាងពងក្រពើកាលពីយប់ថ្ងៃចន្ទម្សិលមិញ បានប្រកាសផ្តល់អាវុធទំនើបដល់ អ៊ុយក្រែន រួមទាំងបានគំរាមដាក់ទណ្ឌកម្មលើប្រទេសទិញប្រេងពីរុស្ស៊ី ដើម្បីជម្រុញអោយកិច្ចព្រមព្រៀងសន្តិភាពកើតឡើង ដែលជាការខិតខំរបស់សហរដ្ឋអាមេរិក។