ខេត្តកែប៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបូកសរុប សភាពការណ៍ លទ្ធផលការងារ ខែកក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តកែប។ កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរ:សេនីយ៍ ស្នងការរងទទួលផែនគ្រប់ផែន លោកវរសេនីយ៍ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ…
Category: ព័ត៌មានជាតិ
កូនឈើទាល ចំនួនជាង ៣០០០ដើម ត្រូវបានដាំនៅលើផ្ទៃដី ៥ហិកតា ក្នុងឱកាស “រុក្ខទិវា”
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានការសហការគាំទ្រពីរដ្ឋបាលខេត្ត បានរៀបចំដាំកូនឈើទាល ចំនួនជាង ៣០០០ដើម នៅលើផ្ទៃដី ៥ហិកតា ក្នុងឱកាស “រុក្ខទិវា” ស្ថិតនៅក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើក្នុង ភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ពិធីនេះធ្វើឡើងដើម្បីអបអរសាទរ រុក្ខទិវា ៩កក្កដា និងបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត…
អភិបាលខេត្តកំពត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យ និងផ្សព្វផ្សាយ ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ខេត្តកំពត៖ រសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលទុរេន សាលាខេត្ត។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ បន្ទាប់ពីបានទទួលបទបញ្ជាលេខ…
មានករណីអគ្គិភ័យឆេះនៅចំណុចផ្ទះលេខ៧E0-E1 ផ្លូវលេខ៤៤០ ក្រុម២៩ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន
នៅវេលាម៉ោង០៤:២០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចផ្ទះលេខ៧E0-E1 ផ្លូវលេខ៤៤០ ក្រុម២៩ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ទំហំ (០៤ម៉ែត្រ × ០៤ម៉ែត្រ) និងសម្ភារប្រើប្រាស់មួយចំនួន និងរបួ ..;ស ០១នាក់ (រលៀកខ្នង) ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ នៅវេលាម៉ោង០៥:២០នាទីព្រឹក ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៥ឡាន ស្មើ២០ម៉ែត្រគូប…
សារ និងការណែនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ (យប់ថ្ងៃទី១៦ កក្កដា ២០២៥) មានខ្លឹមសារដូចខាងក្រោម ៖
សារ និងការណែនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ (យប់ថ្ងៃទី១៦ កក្កដា ២០២៥) មានខ្លឹមសារដូចខាងក្រោម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ថ្លែងថា ក្នុងកិច្ចប្រជុំពីម្សិល ឯកឧត្តម បានណែនាំឱ្យឯកឧត្តម លោកជំទាវ ជាប្រធានតុលាការ និងព្រះរាជអាជ្ញា ប្រកាន់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានការច្បាប់ ក៏ដូចជាផ្តល់កិច្ចសហការពេញលេញដល់សមត្ថកិច្ចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ថ្លែងថា យប់នេះ, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា…
ពោធិ៍សាត់ ៖ តបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
ពោធិ៍សាត់ ៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចាត់កម្លាំងចម្រុះនៃស្នងការដ្ឋាន មានដូចជា ជំនាញចរាចរណ៍ ជំនាញប្រឆាំងគ្រឿងញៀន ជំនាញអាវុធជាតិផ្ទុះ ជំនាញអន្តោប្រវេសន៍ ជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជំនាញព្រហ្មទណ្ឌ ដើម្បីដាក់គោលដៅត្រួតពិនិត្យពេលយប់ ក្នុងគោលបំណង ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងបង្ការបង្ក្រាបបទល្មើសនានា ក្នុងមូលដ្ឋាន នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០២ និង៣០នាទីទាសភ្លឺ កម្លាំងចម្រុះបានត្រួតពិនិត្យនៅលើផ្លូវជាតិលេខ៥ ក៏ប្រទះឃើញឡានឈ្នួលចំនួន ០៣គ្រឿង…
វេទិកាផ្សព្វផ្សាយអំពី ឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំវេទិកាផ្សព្វផ្សាយអំពី ឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នាយិកាវិទ្យាស្ថាន ឬតំណាង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ប្រធាន ឬតំណាងបេឡាជាតិសន្តិសុខសង្គម សាខាខេត្ត មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ…
ឯកឧត្តម ហួត ឃាងវេង និង ឯកឧត្តម គង់ គឹមនី អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា
ចេញផ្សាយ ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលស្រុកស្នួល ខេត្តក្រចេះ រៀបចំវេទិកាសាធារណៈដើម្បីតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និង ឯកឧត្តម គង់ គឹមនី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានស្រុកស្នួល។…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត ទៅពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ជាង៦ពាន់នាក់ នៅស្រុកកំពង់ត្របែក!
ព្រៃវែង ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ស្ថិតក្នុងភូមិប្រសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក…