រាជធានីភំ្នពេញ ៖ ដោយទទួលបានការឯកភាព ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ បូកសរុបរបាយការណ៍ប្រចាំថ្ងៃ ក្រុមការងារគ្រប់គ្រងប្រព័ន្ធ DATABASE SYSTEM និងក្រុមការងារសម្អាតប្រាក់ និងផ្សព្វផ្សាយផែនការឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីលោកនាយការិយាល័យទាំង១១ មន្រ្តីនគរបាលយុត្តិធម៌ តាមបណ្តាក្រុមប្រតិបត្តិការ មន្រ្តីជំនាញទទួលការងាររដ្ឋបាល ក្រុមការងារគ្រប់គ្រងប្រព័ន្ធ DATABASE…
Category: ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដាក់បញ្ជាកម្លាំងជំនាញបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ពិសេសនៅតាមទីតាំងសប្បាយដ្ឋាន និងអគារដែលមានហានិភ័យ
រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានដាក់បទបញ្ជាដល់កម្លាំងជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបទបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន តាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការរបស់រាជរដ្ឋាភិបាល ខណៈដែលនិន្នាកាលសកលមិនទាន់មានការថយចុះ នៃសកម្មភាពជួញដូរគ្រឿងញៀននេះនៅឡើយទេ។ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពី អគ្គស្នងការរង ប្រធាន-អនុប្រធានសេនាធិការ ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការ…
រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋាន
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាពិព្រោះយោបល់ជាមួយសហគមអង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍នានាដែលធ្វើសកម្មភាពក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងអ្នកចូលរួមសរុបប្រមាណ២៦០នាក់ នៅបុរីរដ្ឋបាលខេត្តសាលប្រជុំ វ៉ី សំណាង ។ នាឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា វេទិកាពិគ្រោះយោបល់ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងអង្គការសង្គមស៊ីវិលនាពេលនេះ គឺស្របទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការរៀបចំវេទិកានេះឡើងដើម្បីស្ដាប់ពីបញ្ហាប្រឈមនានា សំណូមពរផ្សេង ក្នុងន័យដើម្បីជួយពង្រឹង ពង្រីក…
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំមាសទី ១ និងលើកទិសដៅការងារឆមាសទី ២ ឆ្នាំ២០២៥
ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក…
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ការអនុវត្តច្បាប់ និងការគ្រប់គ្រងរដ្ឋបាលផ្ទៃក្នុង” ដើម្បីបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល ជាពិសេសតម្រង់ទិសជូនដល់មន្ត្រីរាជការឱ្យអនុវត្តការងារស្របតាមនីតិវិធីរដ្ឋបាល និងមានស្តង់ដារួមតែមួយ,
( ភ្នំពេញ )៖ វគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ការអនុវត្តច្បាប់ និងការគ្រប់គ្រងរដ្ឋបាលផ្ទៃក្នុង” រៀបចំឡើងដោយក្រសួងព័ត៌មាន បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ សាលមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មានទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ លោកជំទាវ ទេស ផល្លីន អគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល ជាពិសេសតម្រង់ទិសជូនដល់មន្ត្រីរាជការឱ្យអនុវត្តការងារស្របតាមនីតិវិធីរដ្ឋបាល និងមានស្តង់ដារួមតែមួយ។ លោកជំទាវ អគ្គនាយិកា…
ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនពលរដ្ឋ ដាំដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាល់បណ្តុះកូនឈើនានាទូទាំងប្រទេស
ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនពលរដ្ឋ ដាំដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាល់បណ្តុះកូនឈើនានាទូទាំងប្រទេ ដើម្បីឱ្យស្របតាមរដូវកាល មានភ្លៀងធ្លាក់ក្នុងរដូវវស្សាឆ្នាំ២០២៥ ក្រសួងក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ក្នុងនោះកូនត្នោតប្រមាណ ១លានដើម ជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» នៅក្នុងខែសីហា ឆ្នាំ២០២៥ នេះ នៅតាមន្ទីរបរិស្ថានរាជធានីខេត្តនានា ទូទាំងប្រទេស និងតាមថ្នាល់បណ្តុះកូនឈើ របស់មន្ទីរបរិស្ថាន ដៃគូអភិវឌ្ឍន៍ សប្បុរសជន សហគមន៍តំបន់ការពារធម្មជាតិ និងថ្នាល់បណ្តុះកូនឈើថ្នាក់តំបន់។ សាធារណជនអាចបន្តមកទទួលយកកូនឈើ តាមទីតាំង ដែលបង្កើតឡើង ចំនួន៥៥កន្លែងនៅទូទាំងប្រទេស…
រដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់ លោក លឹម វឿន និងលោកស្រី ឆែ សុផុន ព្រមទាំងកូន និងចៅ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប តាមរយៈរដ្ឋបាលខេត្តសៀមរាប
រដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់ លោក លឹម វឿន និងលោកស្រី ឆែ សុផុន ព្រមទាំងកូន និងចៅ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប តាមរយៈរដ្ឋបាលខេត្តសៀមរាប ក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសររបស់សប្បុរសជន នាថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ លោក លឹម វឿន និងលោកស្រី ឆែ សុផុន ព្រមទាំងកូន និងចៅ បានចូលរួមឧបត្ថម្ភ អង្ករ…
អភិបាលខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សប្បុរសជន ផ្តល់ជូនដល់គ្រួសារ វរកងទ័ព ចំនួន ២៧២ គ្រួសារ
ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកា ដែលទទួលបានពីសប្បុរសជនក្នុងស្រុក ផ្តល់ជូនដល់គ្រួសារ វរកងទ័ពសមរភូមិជួរមុខ ការពារព្រំដែនកម្ពុជា–ថៃ សរុបចំនួន ២៧២ គ្រួសារ នៅក្នុងស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសំដែងនូវការគោរពដឹងគុណនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពជួរមុខ ក៏ដូចជាមានការផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គ្រួសារវីរកងទ័ពទាំងអស់។ ចំពោះសម្ភារដែលទទួលបានពីសប្បុរសជន…
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ
ការចុះត្រួតពិនិត្យនេះ គឺដើម្បីធានាបាននូវទីកន្លែងស្នាក់នៅ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ប្រកបដោយអនាម័យ និងរបៀបរៀបរយ សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈម និងកំពុងផ្ទុះអាវុធនៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត។ ជាក់ស្ដែង រថយន្ត គោយន្ត រ៉ឺម៉ក និងម៉ូតូ បានបន្តហូរហែរគ្មានដាច់ ខណៈដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ទាំងក្មេង ទាំងចាស់ ប្រុសស្រី បានជម្លៀសខ្លួនជាបន្តបន្ទាប់មកកាន់មណ្ឌលសុវត្ថិភាព ទាំងទឹកមុខស្រពាប់ស្រពន់ ពោរពេញដោយក្ដីបារម្ភ និងភាពភ័យខ្លាច បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ខ្លួន។ រដ្ឋបាលខេត្តព្រះវិហារ ដែលមានឯកឧត្តម គីម រិទ្ធី…
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ
នាព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាត និងបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។នាឱកាសនោះ ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើង និងធ្វើការចូលរួមអបអរសាទរចំពោះមន្រ្តីនគរបាលដែលទើបទទួលតំណែងនិងតំឡើងឋានន្តរសក្តិនាពេលនេះ គឺជាការផ្តល់ជំនឿនិងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះមន្រ្តីនគរបាលដែលមានស្នាដៃបានខិតខំបំពេញភារកិច្ចការពារថែរក្សាសន្តិសុខ…