ដោយទទួលបានការអនុញ្ញាត និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាលសារសួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារស្ដីពីសញ្ជាតិ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានឡើងអាននូវរបាយការណ៍ស្វាគមន៍ចំពោះវត្តមានដ៏កក់ក្ដៅរបស់ ឯកឧត្តម ប្រធានគណៈអធិបតី និងប្រភូអមដំណើរ…
Category: ព័ត៌មានជាតិ
អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។
វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង កាទូត និងគោលដៅផ្សេងៗរាប់មិនអស់។ អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា។ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី៩ កញ្ញា ២០២៥
ពង្រឹងការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ
ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។ ១. ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន១៤០៥នាក់ (ផ្តល់ឡើងវិញ ចំនួន១២៩០នាក់ និងផ្តល់ថ្មីចំនួន១២៥នាក់។ ២.ផ្តល់សៀវភៅស្នាក់នៅថ្មី ១៧គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ ៤៣គ្រួសារ,…
គណៈប្រតិភូសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋ Texas បានអញ្ជេីញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប
ខេត្តសៀមរាប៖ នាថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូសភាសហរដ្ឋអាមេរិកដឹកនាំដោយលោកជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងឯកឧត្តមវេជ្ជបណ្ឌិត Richard McCormick សមាជិកសភាប្រចាំរដ្ឋGeorgia និង ឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia បានមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដោយមានការទទួលការស្វាគន៍យ៉ាងកក់ក្តៅពី លោក យុន លីនណេ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់…
ឃាតកម្មសម្លាប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣ ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានហើយ
#ដោយអនុវត្តតាមបទរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ក៏ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ១២០២ (ឆ.១)ដ.ច.ន/២៤ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក ហម…
អភិបាលខេត្តកំពង់ស្ពឺ៖ បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិដណ្តើមបាននិទ្ទេសA នឹងទទួលបានរង្វាន់លើកទឹកចិត្ត
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នឹងផ្តល់រង្វាន់ដល់បេក្ខជនទាំងឡាយណាដែលទទួលបាននិទ្ទេសA នៅក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២៥ នាសម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ការលើកឡើងដូចនេះ ក្នុងពេលដែលឯកឧត្តមបណ្ឌិតអញ្ជើញបើកវិញ្ញាសារប្រឡង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងនៃវិទ្យាល័យកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការប្រឡងសញ្ញាបត្រទុតិយភូមិ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹង ដែលបានខិតខំសិក្សារៀនសូត្រ…
ការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរកងទ័ពជួរមុខគឺជាមហាកម្លាំងនិងជាមហាកំផែងគ្មានអ្វីប្រៀបផ្ទឹមបាន ក្នុងការការពារជាតិនិងសន្តិភាពជូនជាតិនិងប្រជាជន
កំពង់ស្ពឺ:ការប្តេជ្ញាចិត្ត និងការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូនវីរកងទ័ពជួរមុខគឺជាមហាកម្លាំងនិងជាមហាកំផែងដ៏រឹងមាំគ្មានអ្វីប្រៀបផ្ទឹមបាន ក្នុងការការពារជាតិនិងសន្តិភាព ជូនជាតិនិងប្រជាជនកម្ពុជាទាំងមូល។នេះបើតាមការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងឱកាសជួបសំណេះសំណាលនិងសួរសុខទុក្ខវីវកងទ័ពជួរមុខម្នាក់ឈ្មោះ ណុប វ៉ាន អាយុ៥៧ឆ្នាំដែលរងរបួសដោយការទម្លាក់គ្រាប់ពីយន្តហោះនៃទ័ពសៀមក្នុងភូមិសាស្ត្រប្រាសាទតាក្របី ហើយកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កម្ពុជាបានរងនូវការឈ្លានពានទឹកដីពីសំណាក់ទាហានសៀម ហើយបានប៉ះទង្គិចគ្នាអាវុធតូចធំចាប់ពីថ្ងៃទី២៤រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឱ្យវីរកងទ័ពជួរមុខរបស់យើងរងរបួសនិងពលីជីវិត។ប៉ុន្តែភាពខ្លាំង អង់អាចរបស់បងៗកងទ័ព មិនត្រឹមតែទទួលបានការគោរពពីប្រជាជនកម្ពុជាប៉ុណ្ណោះទេ វាបានធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលនិងចងចាំជានិច្ចនូវវីរភាពរបស់វីរកងទ័ពរបស់យើង។ នៅក្នុងជំនួបនោះអភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត…
លោកឧត្តមសេនីយ៍ទោ ហេង សុផល នាំយកថវិកាប្រគល់ជូនគ្រួសារវីរៈយុទ្ធជនពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ នាពេលកន្លងមក
ខេត្តកំពង់ធំ ៖ រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ប្រគល់ជូនគ្រួសារវីរៈយុទ្ធជន ស្ថិតនៅគេហដ្ឋានក្នុងភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម…
ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចាត់វិធានការក្តៅ ចំពោះក្មេងទំនើង និងដាក់បទបញ្ជា ឱ្យកម្លាំងជំនាញ ត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស កាត់បន្ថយបទល្មើសក្នុងកំរិតអប្បបរិមា
ត្បូងឃ្មុំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ច ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ រយៈពេល ៩ខែ និងទិសដៅបន្ត និងផ្សព្វផ្សាយផែនការការពារការប្រឡងមធ្យមសិក្សាទុតិយភូមិ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។ ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ…
នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បើកកិច្ចប្រជុំផ្សព្វផ្សាយស្មារតីអង្គប្រជុំ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបូកសរុបសភាពការណ៍កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សង្គម ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥
នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បើកកិច្ចប្រជុំផ្សព្វផ្សាយស្មារតីអង្គប្រជុំ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបូកសរុបសភាពការណ៍កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សង្គម ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២ រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយឡែកនៅអធិការដ្ឋាននគរបាលខណ្ឌ៧ មករា នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយស្មារតីអង្គប្រជុំ របស់់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ…