រដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់ លោក លឹម វឿន និងលោកស្រី ឆែ សុផុន ព្រមទាំងកូន និងចៅ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប តាមរយៈរដ្ឋបាលខេត្តសៀមរាប
ក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសររបស់សប្បុរសជន នាថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ លោក លឹម វឿន និងលោកស្រី ឆែ សុផុន ព្រមទាំងកូន និងចៅ បានចូលរួមឧបត្ថម្ភ អង្ករ ៥០០គីឡូ មី ៩កេស នំអ៊ុនតាក់ ៩ធុង ទឹកសុទ្ធ ១០កេស ត្រីខ ១កេសធំ តង់4×6 ៩តង់ អង្រឹងមានមុង ៩អង្រឹង កាហ្វេ ១កេស ជូនដល់សមរភូមិមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាបតាមរយៈរដ្ឋបាលខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាបសូមថ្លែងអំរណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់បងប្អូនប្រជាពលរដ្ឋ ដែលជាសប្បុរជនក្នុងខេត្ត និងក្រៅខេត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប ដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក។