សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិរបស់ចិន ជួបសម្តែងការគួរសម..

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

ឯកឧត្តម ហួត ឃាងវេង និង ឯកឧត្តម គង់ គឹមនី អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ​ ដើម្បីតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា

ចេញផ្សាយ ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា​ ឆ្នាំ២០២៥ រដ្ឋបាលស្រុកស្នួល ខេត្តក្រចេះ រៀបចំវេទិកាសាធារណៈដើម្បីតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និង ឯកឧត្តម គង់ គឹមនី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានស្រុកស្នួល។…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត ទៅពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ជាង៦ពាន់នាក់ នៅស្រុកកំពង់ត្របែក!

ព្រៃវែង ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ស្ថិតក្នុងភូមិប្រសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក…

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់មន្រ្តីនគរបាលមួយរូប ដែលរងរបួសធ្ងន់ ក្នុងពេលបំពេញបេសកកម្ម

នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៤លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក ឡន វ៉េងឡុង ភេទប្រុស អាយុ ៣៦ឆ្នាំ ឋានៈនាយផ្នែកសណ្នាប់ធ្នាប់សាធារណៈ នៃអធិដ្ឋាននគរបាលស្រុកកោះសូទិន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងប្រតិបត្តិការអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក បណ្ដាលឱ្យរងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។…

កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ

ភ្នំពេញ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ ចំនួន០១គ្រឿង(ម៉ាកHONDA BEAT ពណ៌ក្រហម លាយស ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១T-៤៦២៦) កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១២និង៤៧នាទី ស្ថិតនៅចំណុច ផ្លូវមហាវិថីឈ្នះឈ្នះ ភូមិព្រពាំងធ្នង់ សង្កាត់សំរោងក្រោម    ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង ៣៧…

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ដែលបម្រើភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង នៃស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ដែលបម្រើភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង នៃស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ ក្នុងការត្រៀមចូលរួមគាំទ្រកងកម្លាំងការពារព្រំដែនជួរមុខដើម្បីការពារបូរណភាពទឹកដី។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, និងប្រតិភូអមដំណើរ មកពីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍…