ពោធិ៍សាត់ ៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចាត់កម្លាំងចម្រុះនៃស្នងការដ្ឋាន មានដូចជា ជំនាញចរាចរណ៍ ជំនាញប្រឆាំងគ្រឿងញៀន ជំនាញអាវុធជាតិផ្ទុះ ជំនាញអន្តោប្រវេសន៍ ជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជំនាញព្រហ្មទណ្ឌ ដើម្បីដាក់គោលដៅត្រួតពិនិត្យពេលយប់ ក្នុងគោលបំណង ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងបង្ការបង្ក្រាបបទល្មើសនានា ក្នុងមូលដ្ឋាន នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០២ និង៣០នាទីទាសភ្លឺ កម្លាំងចម្រុះបានត្រួតពិនិត្យនៅលើផ្លូវជាតិលេខ៥ ក៏ប្រទះឃើញឡានឈ្នួលចំនួន ០៣គ្រឿង…
វេទិកាផ្សព្វផ្សាយអំពី ឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំវេទិកាផ្សព្វផ្សាយអំពី ឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នាយិកាវិទ្យាស្ថាន ឬតំណាង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ប្រធាន ឬតំណាងបេឡាជាតិសន្តិសុខសង្គម សាខាខេត្ត មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ…
មេដឹកនាំសហរដ្ឋអាមេរិកដូណាល់ត្រាំ បានជួបជាមួយអគ្គលេខាធិការណាតូ
មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានអង្គុយទល់មុខជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅក្នុងការិយាល័យរាងពងក្រពើកាលពីយប់ថ្ងៃចន្ទម្សិលមិញ បានប្រកាសផ្តល់អាវុធទំនើបដល់ អ៊ុយក្រែន រួមទាំងបានគំរាមដាក់ទណ្ឌកម្មលើប្រទេសទិញប្រេងពីរុស្ស៊ី ដើម្បីជម្រុញអោយកិច្ចព្រមព្រៀងសន្តិភាពកើតឡើង ដែលជាការខិតខំរបស់សហរដ្ឋអាមេរិក។
ឯកឧត្តម ហួត ឃាងវេង និង ឯកឧត្តម គង់ គឹមនី អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា
ចេញផ្សាយ ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលស្រុកស្នួល ខេត្តក្រចេះ រៀបចំវេទិកាសាធារណៈដើម្បីតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និង ឯកឧត្តម គង់ គឹមនី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានស្រុកស្នួល។…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត ទៅពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ជាង៦ពាន់នាក់ នៅស្រុកកំពង់ត្របែក!
ព្រៃវែង ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ស្ថិតក្នុងភូមិប្រសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក…
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់មន្រ្តីនគរបាលមួយរូប ដែលរងរបួសធ្ងន់ ក្នុងពេលបំពេញបេសកកម្ម
នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៤លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក ឡន វ៉េងឡុង ភេទប្រុស អាយុ ៣៦ឆ្នាំ ឋានៈនាយផ្នែកសណ្នាប់ធ្នាប់សាធារណៈ នៃអធិដ្ឋាននគរបាលស្រុកកោះសូទិន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងប្រតិបត្តិការអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក បណ្ដាលឱ្យរងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។…
កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ
ភ្នំពេញ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ ចំនួន០១គ្រឿង(ម៉ាកHONDA BEAT ពណ៌ក្រហម លាយស ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១T-៤៦២៦) កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១២និង៤៧នាទី ស្ថិតនៅចំណុច ផ្លូវមហាវិថីឈ្នះឈ្នះ ភូមិព្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង ៣៧…
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ដែលបម្រើភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង នៃស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ដែលបម្រើភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង នៃស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ ក្នុងការត្រៀមចូលរួមគាំទ្រកងកម្លាំងការពារព្រំដែនជួរមុខដើម្បីការពារបូរណភាពទឹកដី។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, និងប្រតិភូអមដំណើរ មកពីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍…
ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែមិថុនា និងទិសដៅបន្ត របស់ ស្នងការដ្ឋាននគរបាលខេត្ត្បូងឃ្មុំ
#ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធី ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែមិថុនា និងទិសដៅបន្ត របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានចូលរួម លោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង៦១៧ លោកអធិការនរបាលក្រុង-ស្រុក ទាំង៧…
